តន្ដ្រី ធ្វើឱ្យសម្រាកបានស្រួល


សម្រាប់អ្នកដែលចង់សម្រាកកាយ តែមិនចង់ម៉ាស្សាខ្លួន សាកល្បងគេងធម្មតាៗ រួចបើកចម្រៀងតិចៗស្ដាប់ ក៏ជាវិធីដ៏ ល្អមួយដែរ ព្រោះការសិក្សាដែលបានបោះពុម្ពលើព្រឹត្ដិបត្រ Depression and Anxiety បានឱ្យដឹងថា ការស្ដាប់ភ្លេង អាចជួយធ្វើឱ្យអារម្មណ៍ធូរស្រាល ប្រហាក់ប្រហែលនឹងការម៉ាស្សាខ្លួនដែរ។
     អ្នកសិក្សាបានបែងចែកឱ្យអ្នកជំងឺ៦៨នាក់ ដោយក្រុមទី១ ទទួលការព្យាបាលដោយម៉ាស្សា និងស្ដាប់ភ្លេង។ ក្រុមទី២ គេងដកដង្ហើមឱ្យបានជ្រៅ និងស្ដាប់ភ្លេង។ ក្រុមទី៣ រុំខ្លួនដោយប្រើក្រណាត់ដែលមានកម្ដៅ ជាមួយនឹងកន្សែងពោះគោ ហើយស្ដាប់ភ្លេង រយៈពេល១០ម៉ោង គ្រប់រយៈពេល៣ថ្ងៃ។
     លទ្ធផលបានបង្ហាញថា ក្រុមទាំងបី មានអាការខ្វល់ខ្វាយចិត្ដថយចុះ មិនមានខុសប្លែកគ្នាឡើយ។ បានន័យថា តន្ដ្រីអាចជួយឱ្យមានអារម្មណ៍ធូរស្បើយ និងគេងសម្រាកបានស្រួល។