គិត និងនិយាយល្អជួយថែរក្សាសម្រស់

ដោយអ្នកជំនាញខាងបុគ្គលិកភាព ពីប្រទេសចិន និកគី អូវេន ( Nicky Owen) បានបង្ហាញពីការរកឃើញរបស់នាង ដោយកាត់ផ្លែប៉ោម ជា២ចំណែក ដោយនិយាយល្អៗដល់ប៉ោមមួយចំណែក ហើយនិយាយជេរពាក្យអាក្រក់ៗ ដល់ប៉ោម មួួយចំណែកទៀត។ រំលងបានមួយអាទិត្យ ផ្លែប៉ោមដែលត្រូវបានជេរ ប្រែជាឆាប់រលួយជាងមួយចំនែកទៀត។
            លោកវេជ្ជបណ្ឌិតម៉ាសារុ អ៊ិម៉ូតុ បានសិក្សាថា ម៉ូលេគុលរបស់ទឹក អាចប្រែប្រួលតាមពាក្យពេចន៍ និងអារម្មណ៍របស់ មនុស្ស ដោយទឹកដែលស្ថិតនៅជិតភាពស្រលាញ់នឹងមានភាពថ្លាជាងទឹកដែលស្ថិតក្នុងបរិយាកាសតានតឹង។ ការសាកល្បង ប្រៀបធៀប រាងកាយមនុស្ស ដូចជាផ្លែប៉ោមដែលមានជាតិទឹក ៦០% ហើយប្រសិនបើយើងតែងតែ មានអារម្មណ៍មួម៉ៅ ក្ដៅក្រហាយនោះ អ្នកនឹងឆាប់ស្អុយរលួយ ដូចផ្លែប៉ោមមិនខាន។ ដូច្នេះ ចូរធ្វើចិត្ដឱ្យត្រជាក់ គិតឃើញតែពាក្យល្អៗ ទើបធ្វើឱ្យ ជីវិតមានភាពស្រស់ស្រាយ ចៀសផុតពីជំងឺតម្កាត់នានា ពិសេសជួយឱ្យសម្រស់រក្សាភាពក្មេងជាងវ័យ បានយូរ...។