សិតសក់មុនកក់ជួយសន្សំសំចៃ


ដោយសារតែសរសៃសក់ ត្រូវប៉ះនឹងធូលីដី និងភាពកខ្វក់នៃបរិស្ថានក្នុងជីវិតប្រចាំថ្ងៃនោះ ទើបចាំបាច់ត្រូវកក់សក់ ដើម្បីកម្ចាត់ភាពកខ្វក់ទាំងនោះ ប៉ុន្ដែអ្នកជំនាញបានប្រាប់ថា គួរសិតសក់ជាមុនសិនរាល់លើក មុននឹងកក់សក់ព្រោះ ក្រៅពីជួយកម្ចាត់វត្ថុកខ្វក់ដែលទំជាប់នៅលើសរសៃសក់នោះបានមួយភាគហើយ វាថែមទាំងជួយសន្សំសំចៃសាប៊ូកក់សក់ និងទឹកទៀតផងព្រោះនៅពេលដែលអ្នកបានសិតសក់ កម្ចាត់ភាពកខ្វក់បានមួយផ្នែកហើយនោះ នឹងជួយឱ្យប្រើសាប៊ូតិចជាងមុន ក្នុងការកក់ ឯទឹកសម្រាប់លាងសម្អាតក៏ប្រើតិចទៅតាមនោះដែរ។
     ទោះជាយ៉ាងណា អកជំនាញប្រាប់ថា មិនត្រូវសន្សំសំចៃជ្រុលពេករហូតប្រើសាប៊ូតិចពេកនោះទេ ព្រោះនាំឱ្យពុំមាន ប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការសម្អាតសក់។ ឯការសន្សំសំចៃទឹកពេក អាចធ្វើឱ្យការលាងសម្អាតសក់ មិនបានស្អាតល្អ អាចនាំឱ្យមានជាតិសាប៊ូនៅជាប់សក់ និងស្បែកក្បាលដោយសារលាងមិនបានជ្រះល្អ។