ទិចនិកសម្អាតផ្កាជ័រ


ដោយសារតែដើមផ្កាសិប្បនិម្មិតឬផ្កាជ័រមិនត្រូវការការថែទាំខ្លាំង ដូចផ្កាស្រស់ៗនោះទើបគេនិយមយកមកតុបតែងផ្ទះ។ ប៉ុន្ដែ ដើមផ្កាសិប្បនិម្មិតទាំងនេះ ជាបណ្ដុំធូលី និងភាពកខ្វក់ ដែលអ្នកត្រូវតែធ្វើការសម្អាតឱ្យបានល្អផងដែរ។
     វិធីងាយៗ គឺគ្រាន់តែយកម៉ាស៊ីនផ្លុំសក់ ដាក់សីតុណ្ហភាពត្រជាក់ ខ្យល់ខ្លាំបំផុត ផ្លុំទៅលើកន្លុក-កន្លៀត នោះដើមផ្កាជ័រទាំងនោះ នឹងប្រែជាស្អាតថ្មីមិនខាន។