តិចនិកសម្អាតក្រាសសិតសក់ បែបងាយៗ


ដើម្បីកម្ចាត់ស្នាមកខ្វក់ ដែលប្រមូលផ្ដុំលើក្រាសសិតសក់របស់អ្នក ក្រៅពីប្រើទឹកសាប៊ូដុស អ្នកគ្រាន់តែប្រើស្កុត (បង់ស្អិត) បិទលើស្នាមបណ្ដោយក្រាស រួចទាញកញ្ឆក់ឡើង។ ធ្វើបែបនេះច្រើនដងនោះ ស្នាមប្រឡាក់កខ្វក់ ដែលនៅជាប់ក្រាសនឹងរបកចេញមក។ បន្ទាប់ពីនោះ យកក្រាសត្រាំក្នុងទឹកស្អាត លាយជាមួយអាល់កុល ឬទឹកស្អាត លាយជាមួយជាតិអាម៉ូញាក់ វានឹងជួយកម្ចាត់មេរោគ រួចទុកឱ្យស្ងួត មុននឹងយកទៅប្រើប្រាស់។