អស់ទឹកថ្នាំលាងកញ្ចក់ ក៏អាចសម្អាតកញ្ចក់ឱ្យភ្លឺថ្លាស្អាតបាន


បើថ្ងៃណាមួយទឹកថ្នាំលាងកញ្ចក់របស់អ្នក អស់រលីងពីដប អ្នកអាចសម្អាតកញ្ចក់របស់អ្នកបានដោយងាយ គឺផ្សំម្សៅពោត ២ស្លាបព្រាបាយ ជាមួួយអាម៉ូញាក់ កន្លះពែង និងទឹកខ្មេះ កន្លះពែង ជាមួួយទឹកក្ដៅឧណ្ហៗ ៣-៤លីត្រ កូរបញ្ចូល គ្នាឱ្យសព្វ ហើយដាក់ក្នុងដបទឹកថ្នាំលាងកញ្ចក់ដែលអស់នោះ យកមកបាញ់លើកញ្ចក់បង្អួច រួចជូសម្អាតដោយទឹកក្ដៅឧណ្ហៗ ម្ដងទៀត។ បន្ទាប់មក យកក្រដាស ឬក្រណាត់ដែលមិនមានព្រុយ ជូតកញ្ចក់ឱ្យស្អាតភ្លឺថ្លា ដោយមិនចាំបាច់ប្រើកំលាំងខ្លាំង ហើយចំណេញថវិកាទៀត។